មិនធ្លាប់ដឹងទេ តាមពិត យ៉ាន លីនដា​ និង តារាថៃ Katreeya គឺមានទំនាក់ទំនងមួយស្និទ្ធស្នាលគ្នាខ្លាំង

ថ្មីៗនេះ មហាជនអ្នកតាមដានតារាក្រៅប្រទេស កំពុងចាប់អារម្មណ៍នឹងរូបភាពជាច្រើនសន្លឹកដែលបានបង្ហោះឡើងលើគណនី Instagram របស់កំពូលតារាចម្រៀងថៃ Katreeya English ដោយមានវត្តមានរបស់អ្នកនាង យ៉ាន លីនដា និង ស្វាមី ព្រមទាំងកូនស្រីផងដែរ។

អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើល ក៏ព្រោះសារអមនឹងរូបភាពបង្ហោះឡើងពីតារាចម្រៀងថៃ Katreeya បានបង្ហាញពីទំនាក់ទំនងយ៉ាងស្និទ្ធស្នាលរបស់នាង និង អ្នកនាង យ៉ាន លីនដា ដោយតារាស្រីទាំង ២ គឺជាមិត្តសម្លាញ់នឹងគ្នា។

ក្នុងនោះដែរ តារាចម្រៀងថៃស្រី Katreeya និង អ្នកនាង យ៉ាន លីនដា បានណាត់ជួបគ្នាញុំាអាហារជុំគ្នា ខណៈតារាកម្ពុជារបស់យើងធ្វើដំណើរទៅកាន់ប្រទេសថៃ។ លើសពីនោះ បើតាមសំណេររបស់តារាស្រីទាំង ២ បានបញ្ជាក់ថា អ្នកទាំង ២ តែងតែជួបគ្នារាល់ពេលអ្នកនាង យ៉ាន លីនដា ទៅប្រទេសថៃថែមទៀតផង៕